ឯកឧត្តមបណ្ឌិត នាង ផាត និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីជប់លៀងនៅលើនាវា HMAS Ballarat
ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីជប់លៀង ដោយទទួលស្វាគមន៍នៅលើនាវាកងទ័ពជើងទឹករបស់អូស្ត្រាលី HMAS Ballarat តបតាមសេចក្តីអញ្ជើញ របស់លោក Tony Peck ប្រធានក្រុមអនុព័ន្ធការពារជាតិអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Dean Uren មេបញ្ជាការកប៉ាល់ HMAS Ballarat។
ពិធីនេះប្រព្រឹត្តនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅលើនាវា HMAS Ballarat ខេត្តព្រះសីហនុ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា